សំនួរនិងចម្ងល់ផ្សេងៗ (FAQ)

ព័ត៌មានទូទៅអំពី PNC

អង្គការប៉ាសឺរែលនុយមេរិក កម្ពុជា បង្កើតឡើងនៅឆ្នាំ ២០០៥ ក្នុងគោលបំណងផ្តល់ការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជនយុវតីក្រីក្រដែលមិនមានលទ្ធភាពបន្តរការសក្សានៅថ្នាក់ឧត្តមសិក្សា ។

អង្គការប៉ាសឺរែលនុយមេរិក កម្ពុជា​មានតែមួយទីតាំងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាគឺនៅទីក្រុងភ្នំពេញ នៅម្តុំបុរីសឡា។​​ ក្រៅពីប្រទេសកម្ពុជា PN​ មាននៅប្រទេសពីរផ្សេងទៀតគឺប្រទេស ហ្វីលីពីន និង​ ប្រទេសវៀតណាម ។​ PN​ មានការជ្រើសរើសសិស្សព្រមទាំងបណ្តុះបណ្តាលដោយខ្លួនឯងក្នុងរយះពេល ២ ឆ្នាំទៅលើថ្នាក់បរិញ្ញាបត្ររងលើ ការបង្កើត​ឬសរសេរកម្មវិធី

កំរិតថា្នក់បរិញ្ញាបត្ររងគឺមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ហើយអាចអោយនិស្សិត

បន្តរការសិក្សាបាននៅតាមបណ្តាសកលវិទ្យាល័យផ្សេងៗទៀតបាន​នូវពេលបញ្ចប់ពី PNC ដោយធ្វើការបណ្តើររៀនបណ្តើរ ។​ រាល់សិស្សានុសិស្សដែលបានទទួលអាហារូបករណ៏ពី PNC គឺ អង្គការនឹងទទួលរ៉ាប់រងទាំងអស់ ១០០% ក្នុងរយៈពេល ២ឆ្នាំ ។​ ខាងក្រោមនេៈគឺជាផ្នែកមួយចំនួនដែលសិស្សានុសិស្សត្រូវស្វែងយល់ ។

១      ផ្នែកជ្រើសរើសៈ

        សិស្សានុសិស្សដែលបានមករៀននៅអង្គការ PNC ទាំងអស់ត្រូវឆ្លងកាត់​តាមរយៈធ្វើការជ្រើស 

           រើសដែលមានលក្ខណដូចខាងក្រោម៖

តម្រូវអោយមានការចូលរួមស្តាប់ ក្នុងការធ្វើបទបង្ហាញរបស់បុគ្គលិក និង 

​        អង្គការដៃគូរ។

ត្រូវធ្វើការចុះឈោ្មះផ្ទាល់ជាមួយអ្នកតំណាងរបស់អង្គការប៉ាសឺរែលនុយមេរិកនៅតាមមណ្ឌលនីមួយៗឬក៏ចុះឈ្មោះតាមរយៈ online ដោយប្រើ QR Code ដើម្បី ស្កេនសំរាប់ធ្វើការចុះឈ្មោះដោយផ្ទាល់។

បេក្ខជនត្រូវមានអាយុចាប់ពី ១៧​ ឆ្នាំ​​ ទៅដល់ ២៣ ឆ្នាំ​ ត្រឹមខែតុលា ឆ្នាំ ២០២៤។

បេក្ខជនណាដែលធ្លាប់មានបងប្អូនបង្កើតរៀននៅ PNC ហើយនោះគឺពុំអនុញាតអោយដាក់ពាក្យ

​        សុំអាហារូបករណ៏នេះទៀតទេ ។

បេក្ខជនត្រូវចួលរួមក្នុងការប្រឡងតេស្តសរសេរនៅតាមមណ្ឌលដែលខ្លួនបានដាក់ពាក្យ ហើយការប្រឡងចែកចេញជាបីវិញ្ញារសារៈ ភាសារអង់គ្លេស   តក្កវិទ្យា    គណិតវិទ្យា រាល់មុខវិជ្ជានិមួយៗ​សុទ្ធសឹងជាការប្រឡងតាមបែប សំណួរពហុជ្រើសរើសទាំងអស់ ។ រាល់សំនួរនិមួយៗសុទ្ធតែមានចំលើយស្រាប់ក្នុងចំលើយទាំងបួនឬប្រាំដែលបានផ្តល់អោយនៃសំណួរនិមួយៗ ។ រយៈពេលប្រឡង ភាសារអង់គ្លេសមានរយៈពេល៤០ នាទី តក្កវិទ្យាមានរយៈពេល ១ម៉ោង និង គណិតវិទ្យាមានរយៈពេល ១ ម៉ោង ។​ ចំពោៈបេក្ខជនមិនតម្រូវអោយមានសម្ភារៈអ្វីទាំងអស់ចូលទៅក្នុងបន្ទប់ប្រឡង ។​ក្នុងពេលប្រឡងបក្ខជនម្នាក់ៗនឹងត្រូវគេផ្តល់អោយនូវ ក្រដាសសំនួរ ​ ក្រដាសចម្លើយ ក្រដាសព្រាង ប៊ិច និង​ ទឹកលុបផងដែរ។​ 

បេក្ខជនដែលបានប្រឡងជាប់នឹងត្រូវបានគេប្រកាសភ្លាមៗបន្ទាប់ពីការប្រឡងចប់ ។​ហើយបេក្ខជននឹងត្រូវធ្វើការសម្ភាសន៏បន្តរទៀតជាមួយបុគ្គលិករបស់អង្គការ PNC នៅថ្ងៃដដែល ។​ 

លទ្ធផលនៃការសម្ភាសន៏នឹងមិនត្រូវបានផ្សព្វផ្សាយទេ ។​

ជាចុងក្រោយបេក្ខជនដែលបានជាប់ការសម្ភាសន៏នឹងត្រូវបានភ្នាក់ងារសង្គមរបស់ PNC ចុះទៅជួបជាមួយ ឪពុកម្តាយនៅពេលណាមួយ ។ 

សិស្សជ៏័យលាភីទាំងអស់ត្រូវធ្វើការចុៈឈ្មោៈចូលរៀននៅដើមខែ មករា ។​

និស្សិតជ័យលាភីទាំងអស់នឹងត្រូវបានទទួលនូវកញ្ចប់អាហារូបករណ៏រយះពេល២ឆ្នាំដែលមានដូចខាងក្រោម៖

ការសិក្សារយះពេល២ឆ្នាំដោយមិនមានការបង់ថវិការ

កន្លែងស្នាក់នៅ

ប្រាក់ឧបត្ថម្ភប្រចាំខែ

សម្ភារះសិក្សា

សុខភាព

ប្រឹក្សាពិគ្រោះយោបល់

ការគាំទ្រក្នុងការស្វែងរកការងារធ្វើនៅពេលបញ្ចប់ការសិក្សា

 ២      ផ្នែកបណ្តុះបណ្តាលៈ

គឺជាផ្នែកមួយដែលសំខាន់នូវពេលដែលសិស្សានុសិស្សមកដល់ PNC ពីព្រោៈផ្នែកនេះគឺជាផ្នែកដែលទទួលបន្ទុកក្នុងការបណ្តុៈបណ្តាលទៅតាមកម្មវិធីរបស់ PNC​​។​ ការបណ្តុៈបណ្តាលគឺផ្តោតទៅលើទាំង Hard skills & Soft skills ។ ក្រៅពីការរៀនទៅតាមជំនាញនិស្សិតក៏ទទួលបានការរៀនទៅលើមុខវិជ្ជា គណិតវិទ្យា ភូមិប្រវត្តិ ជាពិសេសជំនាញ ភាសារអង់គ្លេស និង សិក្ខាសាលាជាច្រើនផ្សេងទៀត។ គ្រូនៅPNC មានទាំងគ្រូខ្មែរនិងគ្រូបរទេសដែលនឹងបង្រៀនទៅតាមមុខវិជ្ជារបស់ពួកគេ ។​ក្រុមគ្រូនៃផ្នែកបណ្តុៈបណ្តាលមានការប្រជុំពិភាក្សាតាមដានទៅលើការសិក្សារបស់និស្សិតម្នាក់នឹងស្វែងរកវិធីសាស្រ្តជួយទៅដល់និសិត្សដែលមានបញ្ហាក្នុងការសិក្សាជាដើម ។​

 ៣     ផ្នែកអប់រំៈ

គឺជាផ្នែកមួយដែលក្តោបរួមទៅលើការសិក្សានិងការអប់រំ ដែលជាអាណាព្យាបាលរបស់និស្សិតទាំងអស់ក្នុង PNC ។​ ផ្នែកអប់រំបានបង្កើតនូវសកម្មភាពជាច្រើនទាក់ទងទៅនឹងការអប់រំទូទៅ សកម្មភាពដែលពាក់ពន្ធ័ក្នុងការអភិវឌ្ឈន៏ផ្នែកខួរក្បាល ការចុះទស្សនកិច្ចសិក្សាទៅតាមកន្លែងវប្បធម៌ និង កន្លែងផ្សេងទៀតដែលមានសារៈប្រយោជន៏ដល់និសិ្សត ព្រមទាំង កីឡាផងដែរ។​ និស្សិតទាំងអស់នឹងទទួលបានការថែរទាំ ប្រឹក្សាយោបល់តាម​រយៈក្រុមអប់រំ ក៏ដូចជា ការជួយសម្របសម្រូលទៅលើកន្លែងស្នាក់នៅ បា្រក់ឧបត្ថម្ភប្រចាំខែ ផ្នែកសុខភាព ព្រមទាំងបញ្ហាផ្សេងៗទៀតដែលនឹងកើតមាននៅកំឡុងពេលសិក្សា ជាពិសេសទៅលើបទបញ្ជារផ្ទៃក្នុងរបស់និស្សិត។​ 

៤      ផ្នែកទំនាក់ទំនងក្រុមហ៊ុនៈ

គឺជាផ្នែកមួយដែលជួយសំរួលដល់និស្សិតស្វែងរកទៅតាមក្រុមហ៊ុនដើម្បីអោយមានការចុះទស្សនកិច្ចសិក្សាទៅតាមជំនាញពាក់ពន្ធ័របស់និស្សិត ដើម្បីជាការរៀនសូត្របន្ថែមអំពីការស្វែងយល់​ជាក់ស្តែង​ព្រមទាំងមានការជួយបង្រៀនបន្ថែមទៅលើផ្នែកមួយចំនួនទៀតដែលពាក់ពន្ធ័ទៅនឹងការរៀបចំការសម្ភាសន៏ និង ការរៀបចំប្រវត្តិរូបសង្ខេប ល និង ល ។ បន្ទាប់មកនៅចុងឆ្នាំទី២ ក្រុមទំនាក់ទំនងខាងក្រៅនឹងស្វែងរកកន្លែងធ្វើកម្មសិក្សាដើម្បីជាឧិកាសអោយនិស្សិតទាំងអស់បានអនុវត្តន៏ជាក់ស្តែងនៅតាមបណ្តាក្រុមហ៊ុនផ្សេងៗក្នុងរយៈពេល​ ៤​ ខែមុននឹងបញ្ចប់ការសិក្សាពីអង្គការ PNC ។ជាចុងក្រោយក្រុមនេះនឹងជួយសម្របសម្រូលក្នុងការស្វែងរកការងារអោយនិស្សិតនៅតាមក្រុមហ៊ុនទៀតផង ។​ ជា ជាក់ស្តែងនិស្សិតទទួលបានការងារធ្វើស្ទើតែ ​១០០% បន្ទាប់ពីបញ្ចប់ការសិក្សា។

 ១​ តើ PNC  ជាក្រុមហ៊ុន រឺជាអង្គការ?

    ជាអង្គការ

 ២ តើសញ្ញាប័ត្រ PNC ទទួលស្គាល់ពីក្រសួងអប់រំដែររឺទេ?

ទទួលស្គាល់ពីក្រសួងអប់រំ

៣ តើធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BACII) រៀនបានរឺទេ?

    បាន (បេក្ខជនត្រូវតែបានចូលរួមប្រលង ថ្នាក់ជាតិ)

 ៤ តើ PNC ផ្ដល់អ្វីខ្លះដល់និស្សិតអាហារូបករណ៏?

     អាហារូបករណ៏ 100% រយៈពេល២ឆ្នាំ

     →ប្រាក់ឧបត្ថមប្រចាំខែ

     →កន្លែងស្នាក់នៅ

     →​ផ្នែកសុខភាព

 ៥ តើ PNC មានឯកទេសអ្វីខ្លះ?

     →PNC មានតែឯកទេស IT តែមួយគត់

 ៦ តើ PNC រៀនមួយថ្ងៃ​ប៉ុន្មានម៉ោង?

ក្នុងមួយសប្ដាហ៏ 5ថ្ងៃកន្លះ

-ក្នុងមួយថ្ងៃ 8ម៉ោង

ស្វ័យសិក្សាបន្ថែមពីម៉ោង 5:00ល្ងាច-9:00ល្ងាច

មានបន្ថែម soft skill ចុងសប្ដាហ៏

 ៧ តើខ្ញុំអា​ចរៀន ពីរសាកលវិទ្យាល័យបានដែរ រឺទេ?

មិនអនុញ្ញាតិ មូលហេតុ៖ ពង្រឹងគុណភាព, សមត្ថភាព,..... ដើម្បីមានលទ្ធភាពរកការងា 

​​    បន្ទាប់ពីបញ្ចប់ពី PNC

 ៨ តើថ្ងៃបុណ្យជាតិធំៗ ត្រួវបានឈប់សម្រាក​ដែររឺទេ?

បាន

 ៩ តើក្រោយពីបញ្ចប់ពី PNC ខ្ញុំអាចបន្តទៅឆ្នាំទី3 បានដែររឺទេ?

បាន

 ១០ បន្ទាប់ពីចប់ពី PNC តើ PNC នៅបន្តជួយទៀតដែររឺទេ?

ទេ

 ១១ តើ PNC ជួយរកការងារឲ្យធ្វើដែររឺទេ បន្ទាប់ពីបញ្ចប់ការសិក្សា?

អត់ទេ  ប៉ុន្តែគេនឹងជួយសម្របសម្រួលក្នុងការស្វែងរកការងារ

 ១២ តើខ្ងុំអាចដាក់ពាក្យប្រឡងបានទេប្រសិនបើខ្ងុំជាប់បាក់

       ឌុបក្នុងឆ្នាំសិក្សា២០២៣ -២០២៤?

បាន

 ១៣ តើខ្ងុំអាចដាក់ពាក្យប្រឡងបានទេប្រសិនបើខ្ងុំជាប់បាក់ឌុបក្នុងឆ្នាំសិក្សា២០២២ -២០២៣? 

មិនបាន

 ១៤ ប្រសិនបើខ្ងុំមានពិការភាពធ្ងន់ធ្ងរ​ តើខ្ងុំអាចដាក់ពាក្យសុំអាហារូបករណ៏នេះបានដែរឬទេ?

ទេ

 ១៥ តើខ្ងុំអាចចុះឈ្មោះតាមអនឡាញ​បានទេ? 

បាន

 ១៦ តើខ្ងុំអាចបោះបង់អាហារូបរណ៏នេះវិញបានអត់?

បាន ប៉ុន្តែត្រូវជូនដំណឹងដល់ក្រុមជ្រើសរើស

 ១៧ តើយើងត្រូវការពិន្ទុខ្ពស់ក្នុងពេលប្រលងមែនទេ?

នេះមិនមែនជាការប្រលងប្រជែងទេវាគ្រាន់តែដើម្បីដឹងថាតើអ្នកមានសមត្ថភាពក្នុងការបណ្តុះបណ្តាលរបស់យើងរឺអត់។ ពិន្ទុត្រូវបានកំណត់សម្រាប់មុខវិជ្ជានីមួយៗប៉ុន្តែវាមិនខ្ពស់ទេ។

១៨ តើមុខវិជ្ជាប្រឡងលំបាកដែរឬទេ?

 គណិតវិទ្យាគឺសាមញ្ញ​ សិស្សខ្លះដែលទទួលបានពិន្ទុមិនល្អនៅក្នុងសាលាប៉ុន្តែអាចប្រលងជាប់។ សិស្ស    

     អាចសិក្សាគណិតវិទ្យាតក្កវិជ្ជានិងភាសាអង់គ្លេសដោយខ្លួនឯងមុនពេលប្រលង (សូមមើល“ សំណួរគំរូនៃការ       

     ប្រឡងនៅក្នុងផ្នែក “ ឯកសារនិងទម្រង់” នៃវិបផេកនេះ) ។

១៩ ហេតុអ្វីបានជាបដិសេធ៏មិនយកសិស្សដែលមានអាយុចាប់ពី ២៤ ឡើងទៅ ?

→ដោយសារតែយើងមានបំណងចង់ធ្វើឱ្យជីវិតមានភាពសុខដុមរមនានៅក្នុងមជ្ឈមណ្ឌលដែលនិស្សិតរស់នៅជាមួយគ្នាហើយមានអាយុស្មើគ្នា។


•••

ជីវិតសិក្សារបស់និស្សិត

ការសិក្សាចាប់ផ្តើមនៅរាងរាល់ខែ មករា​ នៃឆ្នាំនិមួយៗ 

 →    មិនអនុញ្ញាតជាដាច់ខាត លើកលេងតែមានបញ្ហាចាំបាច់ ឬ​ករណីបន្ទាន់ តែនិស្សិតអាចប្រើបាននៅ         ​​​

         កន្លែងស្នាក់នៅដោយមានពេលវេលាច្បាស់លាស់ ។

•••

ការរស់នៅក្នុងអន្តេវេសិកដ្ឋាន

• តើនិស្សិតទាំងនឹងទៅរស់នៅក្នុងអន្តេវេសិកដ្ឋាននៅពេលណា ?

គឺនៅក្នុងខែមករានៅពេលចូលរៀនតែម្តង

តើអន្តេវេសិកដ្ឋានមានទីតាំងស្ថិតនៅកន្លែងណា?

 → នៅជិតអង្គការ

• តើមិត្តភក្រ្ត័ ឬ ក្រុមគ្រួសារអាចមកសួរសុខទុក្ខបានដែរឬទេនៅអន្តេវេសិកដ្ឋាន? 

→ ​មិត្តភក្រ្ត័អាចមកលេងបាននៅពេលថ្ងៃ តែមិនអនុញ្ញាតអោយស្នាក់នៅជាដាច់ខាត

    ចំពោះក្រុមគ្រួសារនិស្សិតអាចស្នាក់នៅបាន​រយៈពេល ២ យប់ដោយជូនដំណឹងមកកាន់

     ក្រុមអប់រំអោយបានមុនជាដាច់ខាត ។​

  តើនិស្សិតអាចទៅសួរសុខទុក្ខបងប្អូនឬមិត្តភក្រ័្តនៅចុងសបា្តហ៏បានដែរអត់? 

បាន ១ ដងក្នុង​ ១ ខែ 

តើនិស្សិតអាចប្រើប្រាស់ទូរសព្ទ័បានដែរឬទេនៅអន្តេវេសិកដ្ឋាន

បានក្នុងរយៈពេលត្រឺម ២០ នាទី

តើនិស្សិតអាចចេញក្រៅនៅពេលយប់បានដែឬទេ

មិនអនុញ្ញាតជាដាច់ខាត​ លើកលេងតែមានបញ្ហាសុខភាព 

•••